ដំណឹងល្អ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះប្រកាសទិញ​ខ្យង​មាសតម្លៃ១គីឡូ២០០៛​ពី​ប្រជា​កសិករ​ដើម្បីយកទៅបំផ្លាញចោល

ដំណឹងល្អ ! មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ ប្រកាសនឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​ទិញ​ខ្យង​មាស​ពី​ប្រជា​កសិករ​ក្នុង​ខេត្ត​ក្រចេះ ដើម្បី​កម្ចាត់​សត្វ​ខ្យង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ ។ ​ ខ្យង​មាស អាច​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ​យ៉ាង​ធ្ងន់ធ្ងរ​ចាប់​ពី​ដំណាក់​កាល​សាប​ព្រោះ ដំបូង​រហូត​ដល់​ដំណាក់​កាល​ស្រូវ​បែក​គុម្ព ធ្វើ​ឲ្យ​ស្រូវ​លូតលាស់​មិន​ល្អ ទិន្នផល​ថយ​ចុះ និង​ធ្វើ​ឲ្យ​កសិករ​ខាត​បង់​ប្រាក់​ចំណូល​ក្នុង​ផលិតកម្ម​របស់​ខ្លួន។

នៅ​តាម​តំបន់​ដាំដុះ​ដំណាំ​ស្រូវ​មួយ​ចំនួន​នៃ​ខេត្ត​ក្រចេះ ​សត្វ​ខ្យង​មាស​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ ពិសេស​តំបន់​ដាំដុះ​ដំណាំ​ស្រូវ​ប្រាំង​នៅ​តាម​មូលដ្ឋាន​ទំនប់ អាង និង​បឹង​ធម្មជាតិ​មួយ​ចំនួន។ សត្វ​ខ្យង​មាស​នេះ ត្រូវ​បាន​កសិករ​និយម​ហៅ​ខុសៗ​គ្នា​តាម​តំបន់​គឺ កសិករ​ខ្លះ​ហៅ​ថា ខ្យង​ស៊ី​ស្រូវ ខ្លះ​ហៅ​ថា ខ្យង​មាស។ល។

ខាង​ក្រោមជាខ្លឹមសារ៖

  • ស្នើ​ឲ្យ​ប្រជា​កសិករ​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចាប់ និង​ប្រមូល​សត្វ​ខ្យង​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ រួច​បញ្ជូន​មក​ការិយាល័យ​កសិកម្ម​ស្រុក-ក្រុង
  • ការិយាល័យ​កសិកម្ម​ស្រុក-ក្រុង នឹង​ប្រមូល​ទិញ​សត្វ​ខ្យង​ស៊ី​ដំណាំ​ស្រូវ ក្នុង​តម្លៃ​២០០​រៀល​ក្នុង​១​គីឡូ​ក្រាម មក​បំផ្លាញ​ចោល ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៧។