កំពុងចែវទូកលេងសុខៗ ស្រាប់តែឃើញកប៉ាល់បុរាណបាកបែកមួយរសាត់មកជិតស្មានថាកប៉ាល់ខ្មោច….

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ចែវ​ទូក​លេង​កម្សាន្ត​ម្នាក់ បាន​ប្រទះ​ឃើញ​សាកសព​កប៉ាល់​ដ៏​ធំ​មួយ​គ្រឿង ដែល​ត្រូវ​គេ​បោះ​បង់​ចោល នៅ​លើ​ឆ្នេរ​សមុទ្រ នៃ​ប្រទេស​រ៉ូម៉ានី ហើយ​ក៏​សម្រេច​ចិត្ត​ចូល​ទៅ​មើល ផ្នែក​ខាង​ក្នុង​របស់​វា ដែល​មាន​ទិដ្ឋភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល។

កប៉ាល់​យក្ស​នោះ គឺ​ជា​កប៉ាល់​ដឹក​ទំនិញ មាន​ឈ្មោះ​ថា MV E Evangelia ដែល​មាន​ប្រវែង ៤៣១ម៉ែត្រ ហើយ​ត្រូវ​បាន​គេ​បោះបង់​ចោល នៅ​លើ​ឆ្នេរ​សមុទ្រ​ខ្មៅ Black Sea បន្ទាប់​ពី​បាន​បុក​ទង្គិច នៅ​ក្នុង​ឆ្នាំ​១៩៦៨។

ក្រៅ​ពី​ឈ្មោះ MV E Evangelia (ឆ្នាំ១៩៦៥) វា​មាន​ឈ្មោះ​ចំនួន ៣ ផ្សេង​ទៀត គឺ Empire Strength (ឆ្នាំ១៩៤២) , Saxon Star (ឆ្នាំ១៩៤៦) និង Redbrook (ឆ្នាំ១៩៦១)។

** អត្ថបទមួយផ្សែងទៀត **

អស្ចារ្យមែន! ចំណាយពេល ២ ឆ្នាំឆ្លាក់ឈើប្រវែង ១០ ម៉ែត្រចុងក្រោយលក់បានតម្លៃកប់ពពក

ចិន៖ នៅថ្ងៃទី ១៣ តុលា ២០១៧ មុននេះបន្តិច គេហទំព័រសារពត៌មានចិន CGTN ដ៏ធំមួយបានផ្សាយអោយដឹងថា មានស្នាដៃឆ្លាក់រូបមួយបានធ្វើអោយមនុស្សគ្រប់គ្នាមានការ ចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបគំនូរមួយផ្ទាំងបានដាក់លក់ក្នុងតម្លៃមួយនឹកស្មានមិនដល់។

សារពត៌មាន CGTN បានអោយដឹងថា ចម្លាក់ឈើមួយយ៉ាងធំមានប្រវែង ១០ ម៉ែត្រ ដែលត្រូវបានដាក់ឈ្មោះថា ផ្លូវជំនួញសូត្រ ( The Silk Road ) បានបង្ហាញខ្លួននៅក្នុងពិព័រណ៍ទំនិញជាតិនៅ Zgengzhou កាលពីថ្ងៃព្រហស្បត្តិ៍។

សម្លាក់ឈើនេះបង្ហាញពីការធ្វើជំនួញរបស់វាជវង្សហាន ភាពខាងលិចរបស់ប្រទេសចិន ( គ.ស ២០២) ជំនួញសូត្រត្រូវបានចាប់កំណើតឡើងរវាងភូមិភាគខាងលិច និងខាងកើត មានសារសំខាន់សម្រាប់សេដ្ឋកិច្ចទាំងមួល។

សម្រាប់ផ្ទាំងចម្លាក់នេះគឺមានប្រវែង ១០ ម៉ែត្រ ទម្ងន់ ១០ តោន ចំណាយពេលក្នុងការឆ្លាក់អស់រយៈពេល ២ ឆ្នាំ និងមានបង្ហាញពីព្រះពុទ្ធរូបផងដែរ ហើយតម្លៃក្នុងការដេញថ្លៃនោះគឺចាប់ផ្តើមក្នុងតម្លៃ ១៥ លាន ២ សែនដុល្លារអាមេរិក៕