ញាក់សាច់! ឆៃ លីដាឡែន ចង់ប្ដូរ​រសជាតិថ្មី! ឈប់​ស្រឡាញ់​មនុស្ស​ប្រុស បង្វែ​​អារម្មណ៍​​មក​ស្រឡាញ់​ស្រីៗ​វិញម្ដង! មូលហេតុតែ…

ភ្នំពេញ៖ សារជាថ្មីៗម្តងទៀតហើយ! ក្រោយ​ពី​ទទួល​រង​​នូវ​ព័ត៌មាន​​ខ្លាច​គេ​ឆក់​ប្ដី​មិន​បាន​ប៉ុន្មាន​ម៉ោង​​ផង​ មុន​នេះ​បន្តិច​ ឆ័យលី ដាឡែន បាន​​បញ្ចេញ​រូប​ថត​ផ្អែម​ល្ហែម​យ៉ាង​ច្រើន​សន្លឹក​ជាមួយ​កញ្ញា យ៉ែម ស្រីពេជ្រ ធ្វើ​ឲ្យ​​ផ្អើល​អស់​ហ្វេន​មួយ​ចំនួន​​ ដែល​និយម​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

ការ​បង្ហោះ​រូប​ថត​​​ផ្អែម​ល្ហែម​​ជា​លក្ខណៈ​បែប​ស្នេហា​ស្រី​ និង​ស្រី​នេះ​ដែរ​​​ ឆ័យលី ដាឡែន បាន​ភ្ជាប់​សារ​១ឃ្លា​​ថា៖ “ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ​ ស្រឡាញ់​ស្រីៗ​វិញ​ មាន​តែ​មនុស្ស​ស្រី​ដូច​គ្នា​ទេ​ទើប​យល់​ចិត្ត​”។

សារ​នេះ​ ​ហា​ក់​ចង់​បង្ហាញ​ប្រាប់​ទៅ​​មនុស្ស​ប្រុស​មួយ​ចំនួន​ថា ខ្លួន​ប្ដូរ​ចិត្ត​មក​ស្រឡាញ់​នារី​ភេទ​ដូច​គ្នា​វិញ ​ឈប់​ស្រឡាញ់​មនុស្ស​ប្រុស​ហើយ​ ព្រោះ​មាន​តែ​មនុស្ស​ស្រី​​ទេ​ ទើប​យល់​ចិត្ត​​ស្រី​ដូចគ្នា៕

គួរបញ្ជាក់ផងដែរថា៖ អ្នកនាង ឆៃ លីដាឡែន កន្លងមកត្រូវបានមហាជនជាច្រើន បានដឹងហើយថា នាងក៏ជាតារាស្រី ដែលមានឈ្មោះល្បីល្បាញមួយរូប ក្នុងចង្កោមសិល្បៈ។

ប៉ុន្តែក្រោយមកប្រជាប្រិយភាព របស់នាងហាក់មានការស្រុតចុះទៅវិញ ខណៈដែលអាជីពសិល្បៈ ត្រូវបានក្រសួងផ្អាកមួយសន្ទុះធំ ព្រោះតែការស្លៀកពាក់សិចស៊ី មិនប្រណីដៃ គ្រាចេញទៅច្រៀងនៅក្រៅប្រទេស៕

លែងសើចម៉ិចបាន!! នៅ សូនីតា លែងម៉ាឈុតក្នុង ថតបង្អួតភ្នែកមហាជនធ្វើអោយអ្នកគ្រប់គ្នាឡើង…..

​នេះ​ជា​លើកទីមួយ​ដែល​គេ​ឃើញ​តារា​សម្តែង​រូប​ស្រស់ នៅ សូ​នី​តា បង្ហាញ​រូបរាង​យ៉ាង​សិច​ស៊ីក្នុង​ឈុត​ខោអាវ​ទ្រនាប់ ។ ការបង្ហាញ​ភាពសិច​ស៊ី​នេះ​បានធ្វើឱ្យ​មិត្តភក្តិ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ដែល​ខ្លះ​បាន​សរសើរ​ថា​រាង​នេះ​ពិតជា​ឡូយ​កប់​ខ្លាំងណាស់ ។

ទោះបី នៅ សូ​នី​តា មិនបាន​បង្ហាញ​រាង​សិច​ស៊ី​នេះ​ចំ​ពីមុខ​ច្បាស់​ក៏ពិតមែន​តែ​គេ​អាច​មើលឃើញថា​រាង​របស់​តារា​សម្តែង​រូបនេះ​ពិតជាឡួ​យ​និង​មើលទៅទាក់ទាញគួរឱ្យ​ក្នាញ់ ។ ប៉ុន្តែ​យ៉ាងណា នៅ សូ​នី​តា បាន​អះអាងថា​ត្រគាក​របស់​រាង​សាច់​ច្រើន​បន្តិច​ដោយសារ​នាង​ឡើង​គីឡូ​ជាង​មុន ។ មានការ​សរសើរ​ជាច្រើន​ពី​សំណាក់​មិត្តភក្តិ​ដោយ​អ្នកខ្លះ​និយាយថា​សុខៗ នៅ សូ​នី​តា ហ៊ាន​លេង​ស្ទីល​សិច​ស៊ី​ខ្លាំងណាស់ ។ ស្រី​ស្អាត​រូបនេះ​បាន​ឆ្លើយ​យ៉ាង​អែម​ថា​ក្រមុំចាស់​គឺ​ហ៊ាន​បែបនេះហើយ ។​

​នៅ សូ​នី​តា ជា​តារា​សម្តែង និង ចម្រៀង​ដែលមាន​រូប​សម្រស់​ស្អាត​បែប​ធម្មជាតិ ។ មិនតែប៉ុណ្ណោះ​នាង​ក៏​ជា​តារា​ស្រី​ដែលមាន​ជីវភាព​រស់នៅ​ហ៊ឺហា​ទៀតផង ។ នៅ សូ​នី​តា ក៏​ជា​ម្ចាស់ផ្ទះ​វីឡា​ដែល​ធំ​ស្កឹមស្កៃ​ដែល​កំពុង​សាងសង់​មិនទាន់​រួចរាល់​នោះទេ ។ ក្នុងនោះ​ក៏មាន​ការបង្ហើប​ពី​មិត្តភក្តិ​ថា​មួយរយៈ​មុននេះ នៅ សូ​នី​តា ទើប​និង​ទិញ​ផ្ទះ​ថ្មី​មួយ​នៅ​បុរី​លឹម​ឈី​វ​ហាក់​ចម្ការ​ដូង​ដើម្បី​រស់នៅ​រាល់ថ្ងៃ​ទៀតផង ។ មិត្តភក្តិ​ក្នុង​សិល្បៈ​តែង​ហៅ នៅ សូ​នី​តា ថា​ជា​ជំទាវៗ​ថែម​ទៀតផង ។

​ក្រៅពី​ការ​ច្រៀង​នៅតាម​ពិធីមង្គលការ​នានា នៅ សូ​នី​តា មិនទាន់​ថត​រឿង​ថ្មី​ទេ ដោយសារ​ក្រៅពី​តួ​ធំ​នាង​មិន​ទទួល​សម្តែង​ឡើយ ៕​