ភ្ញាក់ផ្អើលពេញហ្វេសប៊ុក!! តារាចម្រៀងស្រី សន នាងផល្លីកា ក្រោយ​បាត់​មុខមួយរយៈ ស្រាប់តែបង្ហាញ​ខ្លួនដោយ​មាន​ផ្ទៃពោះ តែ​មិន​ឃើញប្តី!

(ភ្នំពេញ)៖ ថ្មីៗ! មហាជនជាច្រើនក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹកស្មានមិនដល់ថា៖ តារាចម្រៀងស្រីសាច់សខ្ចីប្រចាំផលិតកម្ម M ម្នាក់ ដែលបានឃ្លាតឆ្ងាញពីសង្វៀនស្ទើរតែទាំងស្រុង ក្រោយពីបែកធ្លាយដំណឹងថា នាងត្រូវបានបុរសដែល មានឋានៈជាមន្ត្រីធំម្នាក់ចាប់ចិត្តស្នេហ៍ ខណៈថ្មីៗនេះ វត្តមានរបស់នាងបានលេចឡើងជាថ្មី ក្នុងស្ថានភាពមានផ្ទៃពោះ ជិតគ្រប់ខែទៅវិញ ដែលធ្វើឲ្យទស្សនិកមានការចាប់អារម្មណ៍គ្រប់ៗគ្នា។

ជាការកត់សម្គាល់ គេសង្កេតឃើញថា ថ្មីៗនេះ មានរូបភាពរបស់តារាចម្រៀងស្រីប្រចាំផលិតកម្ម M នាង សន នាងផល្លីកា ជាច្រើនបានបង្ហោះឡើង នៅលើបណ្ដាញសង្គម Instagram ធ្វើឲ្យមហាជនចាប់អារម្មណ៍គ្រប់គ្នា ខណៈរូបទាំងនោះគេឃើញថា នាងកំពុងតែមានផ្ទៃពោះកូនក្នុងផ្ទៃពី៧ទៅ៨ខែ ទៀតផង ដោយសភាពពោះរបស់នាងបានខ្ទាតយ៉ាងធំ ជិតគ្រប់ខែទៅហើយ។

អ្វីដែលទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺ ពួកគេកំពុងរងនូវមន្ទិលជាច្រើនថាតើ នាងផល្លីកា មានទម្ងន់ជាមួយនរណា? ព្រោះតាំងពីលឺដំណឹងមានស្នេហ៍ជាមួយមន្ត្រីធំមក គឺបានដំណឹងនាងឈឹងតែម្ដង ខណៈវិលមកវិញក្នុងស្ថានភាពបែបនេះ។

សូមបញ្ជាក់ផងដែរថា៖ ការបង្ហាញខ្លួនក្នុងសភាពមានផ្ទៃពោះ ដោយមិនស្គាល់មុខស្វាមីរបស់ សន នាងផល្លីកា នេះ គឺពិតជាធ្វើឲ្យមហាជនគ្រប់ទិសទី សម្ដែងនូវការងឿងឆ្ងល់គ្រប់គ្នា ខណៈតារាស្រីរូបនេះមិនបានបង្ហាញមុខគូស្នេហ៍នោះទេ ស្រាប់តែលេចខ្លួនក្នុងស្ថានភាព មានផ្ទៃពោះជិតគ្រប់ខែទៅវិញ។

គួររំលឹកផងដែរថា៖ ស្រីស្អាត ផល្លីការូបនេះ គឺជាតារស្រីមួយដួង ដែលធ្លាប់មានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយមានទស្សនិកជនមិនតិចទេគាំទ្រនាង។ យ៉ាងណាមិញ វត្តមានរបស់នាងពេលនេះ ធ្វើឲ្យទស្សនិកជនដែលធ្លាប់គាំទ្រនាងជាច្រើន បង្កើតនូវមន្ទិលគ្រប់គ្នាៗ៕

នាយចយ និងគូស្នេហ៍ កាន់តែបង្ហាញរូបថតស្វីតនៅមាត់សមុទ្រ ធ្វើអោយអ្នកលេងហ្វេសបុកលាន់មាត់សរសើរ ដោយសារ…

ភ្នំពេញ៖ នាយ ចយ តារាកំប្លែងនៅក្នុងក្រុមកំប្លែងនាយក្រឹម បានធ្វើឱ្យគ្រប់គ្នាមហាជនទូទៅច្រណែននឹងសំណាងរបស់ខ្លួនជាខ្លាំង ដោយមានគូស្នេហ៍គឺជានារីវ័យក្មេង ថែមទាំងមានរូបសម្រស់ស្អាតគួរជាទីគាប់ចិត្ត។

ក្រោយភ្ជាប់ពាក្យរួចកាលពីពេលកន្លងទៅ គេក៏តែងឃើញតារាកំប្លែងរូបនេះ និងគូស្នេហ៍ តែងតែបានបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ជាក់ស្ដែងកាលពីម្សិលមិញនេះ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះ Kwan Dii Kwan Dii ដែលគេស្គាល់ថា ជាគូស្នេហ៍សំណព្វចិត្ត របស់តារាកំប្លែងនាយចយ បានបង្ហោះសារ ព្រមទាំងរូបថត ដែលមានអត្ថន័យថា ៖”« Pre-Wedding sexy at kps Thanks q camera man: Bro Om Nimoun Happy kop» ” ជាមួយនឹងទេសភាពនៅមាត់សមុទ្រ ធ្វើអោយអ្នកលេងហ្វេសបុក លាន់មាត់សរសើរ និងសម្តែងក្ដីអបអរ រំភេីបជំនួសនាយចយ ហើយជូនពរអោយអ្នកទាំងពីររក្សាចំណងស្នេហាមួយនេះដល់ចាស់កោងខ្នង។