ធ្លាប់ក្រទើបយល៖ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី គ្រាន់តែចូលទៅហូបបាយព្រឹក ឃើញបុគ្គលិកហាងពាក់ក្រវាត់កចាស់​រយិរយាក​ពេក​យកអាថ្មីតម្លៃ​120$បង្រៀន​ចងប្តូរអោយតែម្តង

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ត្រូវបានគេចាត់ទុកជាបុគ្គលដ៏គំរូម្នាក់ នាពេលបច្ចុប្បន្ន មិនថាតែទឹកចិត្តដ៏សប្បុរស និងភាពសមញ្ញ គឺលោតែងតែស្ដែងចេញជានិច្ច ដែលកត្តាទាំងនេះហើយ ទើបលោកទទួលបានការគោរពស្រឡាញ់ ពីសំណាក់មហាជនទូទៅ និងជាពិសេសសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតែម្ដង ។

កន្លងមកលោក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី រួមជាមួយភរិយា តែងតែចុះជួយដល់អ្នកក្រខ្សត់ ដែលកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មិនតែប៉ុណ្ណោះ លោកក៏បានផ្ដល់ឱកាសការងារ ជូនដល់អ្នកស្រុកភូមិផងដែរ ដើម្បីដោះស្រាយទុក្ខលំបាកខ្លះៗ ។ ជាក់ស្ដែងដូចជាមុននេះ នៅលើទំព័រហ្វេសប៊ុក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរថា វេលាម៉ោង ៦ព្រឹក ថ្ងៃ សៅរ៍ ទី ១៣ ខែមករា ឆ្នាំ ២០១៨ គ្រាន់តែលោក ចូលទៅហូបអាហារពេលព្រឹក ហើយឃើញបុគ្គលិកហាងមួយកន្លែង ពាក់ក្រវាត់កចាស់ ស្រាប់តែលោកជួយប្ដូរថ្មីឱ្យភ្លាមតែម្ដង ហើយក្រវាត់កនោះ មានតម្លៃខ្ពស់រហូតដល់ ១២០ដុល្លារអាមេរិកឯណោះ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានជួយបង្រៀនបុគ្គលិកហាងនោះពាក់ក្រវាត់កថ្មីផ្ទាល់ដៃទៀតផង ។ ខាងក្រោមនេះ គឺជាសំណេរផ្ទាល់ដែលក្រុមការងារយើង យកមកពីទំព័រហ្វេសប៊ុក ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ទាំងស្រុង ៖ «វេលាម៉ោង ៦ព្រឹក ថ្ងៃ សៅរ៍ ទី ១៣ ខែមករា ឆ្នាំ ២០១៨ចូលមករកអាហា ពេលព្រឹកនៅ 7Bright ឃើញអ្នកបំរើពាក់ ក្រវាត់ក ចាស់ រយិរយាក ពេក យកអាថ្មីតម្លៃ 120$បង្រៀន ចងប្តូរអោយតែម្តង» ៕

នាយចយ និងគូស្នេហ៍ កាន់តែបង្ហាញរូបថតស្វីតនៅមាត់សមុទ្រ ធ្វើអោយអ្នកលេងហ្វេសបុកលាន់មាត់សរសើរ ដោយសារ…

ភ្នំពេញ៖ នាយ ចយ តារាកំប្លែងនៅក្នុងក្រុមកំប្លែងនាយក្រឹម បានធ្វើឱ្យគ្រប់គ្នាមហាជនទូទៅច្រណែននឹងសំណាងរបស់ខ្លួនជាខ្លាំង ដោយមានគូស្នេហ៍គឺជានារីវ័យក្មេង ថែមទាំងមានរូបសម្រស់ស្អាតគួរជាទីគាប់ចិត្ត។

ក្រោយភ្ជាប់ពាក្យរួចកាលពីពេលកន្លងទៅ គេក៏តែងឃើញតារាកំប្លែងរូបនេះ និងគូស្នេហ៍ តែងតែបានបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ជាក់ស្ដែងកាលពីម្សិលមិញនេះ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះ Kwan Dii Kwan Dii ដែលគេស្គាល់ថា ជាគូស្នេហ៍សំណព្វចិត្ត របស់តារាកំប្លែងនាយចយ បានបង្ហោះសារ ព្រមទាំងរូបថត ដែលមានអត្ថន័យថា ៖”« Pre-Wedding sexy at kps Thanks q camera man: Bro Om Nimoun Happy kop» ” ជាមួយនឹងទេសភាពនៅមាត់សមុទ្រ ធ្វើអោយអ្នកលេងហ្វេសបុក លាន់មាត់សរសើរ និងសម្តែងក្ដីអបអរ រំភេីបជំនួសនាយចយ ហើយជូនពរអោយអ្នកទាំងពីររក្សាចំណងស្នេហាមួយនេះដល់ចាស់កោងខ្នង។