លែងសើចម៉ិចបាន៖ ស្ងាត់​ៗ​ ចរិយា ពេជ្រ បើកហាង​ថែរក្សា​សម្ផស្ស​តម្លៃ​១០​ម៉ឺន​ដុល្លា…..

ភ្នំពេញ៖ ស្ងាត់​ៗ ស្រាប់តែ ចរិយា ពេជ្រ បាន​បើក​សម្ពោធ ហាង​ថែរក្សា​សម្ផស្ស​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ថ្មី​សន្លាង​មួយ ឈ្មោះ “​យូ​អ៊ី ប៊ី​យូ​ធី​” កាលពី​ព្រឹក​មិ​ញ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ម្ដុំ​ស្ពាន​អាកាស​ក្បាលថ្នល់ ទល់មុខ ភោជ​នីយដ្ឋាន​ទន្លេបាសាក់​២… នរណា​មិន​ឆ្ងល់? ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​សរសើរ​នាង ពូកែ​សន្សំ​ប្រាក់ និង​ខិតខំ​រក​ប្រាក់​ ។

ករណី​នេះ ប្រាកដជា​មាន​អ្នក​ដែល​តាមដាន​សកម្មភាព​នាង ឆ្ងល់​ជា​មិន​ខាន ព្រោះថា បើ​ពឹង​ទៅ​លើ​មុខរបរ​សម្ដែង គឺ​ហាក់ដូចជា​តានតឹង​បន្តិច​ហើយ ។ តើ​តារា​សម្ដែង​រាង​ស្វែ​ល សាច់​សខ្ចី ចរិយា ពេជ្រ មាន​លុយ​មកពីណា បើកហាង​ថែរក្សា​សម្ផស្ស​បែប​ទំនើប​មួយ​នេះ ?

ក្នុង​ពិធី​បើ​សម្ពោធ​ហាង​ថែរក្សា​សម្ផស្ស​ថ្មី​នេះ តារា​សម្ដែង​ដំណើរ​ល្វត់ល្វន់ រាង​ខ្ពស់​ស្អាត ចរិយា ពេជ្រ បាន​ស្រាយ​នូវ​ច​ម្ង​ល់​ថា ចំពោះ​ការ​បើកហាង​រកស៊ី​ថ្មី​នេះ​ដែរ គឺ​នាង​ប្រមូលប្រាក់​ពី​ការ​សន្សំ​របស់​ខ្លួន​នាង​ផ្ទាល់ ព្រមទាំង​ហ៊ុន​ជាមួយ​បងស្រី​នាង និង​ក្រុម​គ្រួសារ​ ។

ជា​ពិសេស មានការ​ជំរុញ​លើកទឹកចិត្ត​ពី​បងស្រី ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​ហ៊ាន​បោះទុន​ប្រហែល១០ម៉ឺន​ដុល្លារ ដើម្បី​បំពេញ​បំណង​សុភាព​នារី​ទាំងឡាយ ដែល​ចង់បាន​សម្ផស្ស​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ ​។

ចរិយា ពេជ្រ រៀបរាប់​ថា ការ​បើក​អាជីវកម្ម​លើក​ដំបូង​នេះ នាង​មិន​ខ្លាច​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​នោះ​ទេ ព្រោះ​ហាង​ថែរក្សា​សម្ផស្ស​របស់​នាង មាន​វេជ្ជបណ្ឌិត​ជំនាញ​មក​ពី​ប្រទេស​ថៃ ផ្នែក​ថែរក្សា​សម្រស់​ពេញ​១​ដងខ្លួន​របស់​ស្ត្រី​តែ​ម្ដង ប្រចាំការ​ ។ សម្រាប់​ពេល​នេះ ហាង “​យូ​អ៊ី ប៊ី​យូ​ធី​” មាន​តែ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ មិន​ទាន់​បាន​ពង្រីក​សាខា​ទៅ​តាម​ខេត្ត​ឡើយ តែ​ថ្ងៃ​ខាង​មុខ នាង​ខ្ញុំ​នឹង​បើក​សាខា​នៅ​តាម​ខេត្ត តែ​ក្នុង​១​ខេត្ត តម្រូវ​ឲ្យ​មាន​ហាង យូ​អ៊ី ប៊ី​យូ​ធី តែ​មួយ​ប៉ុណ្ណោះ​៕

( រំលោភនឹងសំលាប់ទៀតហើយ ) ពួគក្មេងស្ទាវមួយក្រុមបានចាប់រំលោភនឹងសំលាប់នារីម្នាក់ រួចយកទៅប្លុងចោរ មិននឹងស្មានថា….

រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថ​​រាជធានី​បាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​ម្នាក់​​ក្នុង​ចំណោម​៥​នាក់ បន្ទាប់​ពី​ធ្វើ​​សកម្ម​ភាព​ចាប់​រំលោភ​​នារី​ម្នាក់​រហូត​បាន​សម្រេច រួច​ចាប់​​ចង​ដៃជើង​ និង​ឃ្លុប​មុខ​​នៅ​កំពង់​.ដ​កោះ​ដាច់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ​លឹម លី អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ក្បាល​កោះ​ ឃុំ​កោះឧកញ៉ា​តី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។
គួរ​បញ្ជាក់ថា យុវ​នារី​ម្នាក់​ត្រូវ​យុវ​ជនញៀន​ថ្នាំ​ចំនួន​៥​នាក់​នាំគ្នា​ចាប់​អូស​ចូល​ក្នុងព្រៃ​ត្រែង​កំពង់​ដ​កោះ​ដាច់​ នាំ​គ្នា​ចាប់​រំលោភ​សេព​សន្ថវៈ​ម្នាក់​ម្តងៗ​រហូត​ដល់​សន្លប់​​ ហើយ​ចាប់​ចង​ដៃ​ជើង​ និង​ឃ្លុំ​មុខ​ទុក​ចោល​ រួច​គេច​ខ្លួន​បាត់ ។
ហេតុ​ការណ៍​នេះ​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​កំពង់​ដ​កោះដាច់​ ស្ថិត​ក្នុង​សង្កាត់​កោះ​ដាច់​ ខណ្ឌ​ឫស្សី​កែវ នៅ​ពេល​ដែល​អ្នក​ដំណើរ​ចូល​ទៅ​បត់​ជើង​នៅ​គុម្ព​ត្រែង​នោះ​ ប្រទះ​ឃើញ​នាង​ដេក​ស្តូក​ស្តឹង​ទាំង​ដៃ​ ជើង​ជាប់​ចំណង។​ ក្រោយ​ពី​បាន​ប្រទះឃើញ​ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង ហើយ​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ប៉ូលិស​ក៏​បាន​បញ្ជូន​នាង​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ ។​ នាង​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​ និង​ក្រោយ​មក​ក៏​បាន​ដឹង​ថា​នាង​មាន​ទី​លំនៅ​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ។ ពេល​នេះ​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ ។​
តាម​ព័ត៌មាន​ឱ្យ​ដឹងថា​ មាន​អ្នកដំណើរ​ម្នាក់​ដែល​កំពុង​រង់​ចាំ​កាណូត​ឆ្លង​បាន​ចូលទៅ​បត់​ជើង​តូច​ក្នុង​គុម្ពោតព្រៃត្រែង​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រពី​កំពង់ដ​កោះដាច់​ ​។ ពេល​នោះ​ក៏​បាន​ប្រទះឃើញ​នារី​ម្នាក់​ត្រូវ​បាន​គេចង​ជើង ដៃ​ និង​ចងមុខ​ដោយ​ដេក​ស្តូក​ស្តឹង​លើ​កាបូប​ខោ​អាវ​នៅ​ក្នុង​ព្រៃត្រែង​ ក៏​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ ។ លុះ​ក្រោយ​មក​​ ស្ត្រី​រូប​នេះ​ត្រូវ​បាន​លោក​ចៅ​សង្កាត់រួម​​ជា​មួយ​ប៉ូលិស​មក​ស្រាយ​ចំណង​ រួច​បញ្ជូនទៅ​កាន់​មណ្ឌល​សុខ​ភាព​សង្កាត់​កោះ​ដាច់​ និង​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ​ទៀត ។​
តាម​ប្រជាពលរដ្ឋ​នៅ​កំពង់​ចម្លង​កោះ​ដាច់​ឱ្យ​ដឹង​ថា​ គេ​ឃើញ​នារី​រូប​នេះ​ដើរ​ចុះ​ឡើង​នៅ​កំពង់​ដ​ ទំនង​ជា​ចាំ​កាណូត​ឆ្លងទៅ​សង្កាត់​ព្រែក​លៀប ហើយ​បាន​ទៅ​និយាយ​ទូរស័ព្ទ​សាធារណៈ​ទៀត​ផង​ ​។ ស្រាប់​តែ​ប្រមាណ​ជាង​៣​ម៉ោង​ក្រោយ​មក​មាន​គេ​ប្រទះ​ឃើញ​នាង​ត្រូវ​គេ​ចាប់​ចង​ដៃ​ជើង​នៅ​ក្នុង​ព្រៃ​ត្រែង​​ទៅ​វិញ។ តាម​ការពិនិត្យ​ពីអ្នក​គ្រូ​ពេទ្យ​ឱ្យ​ដឹង​ថា​ ស្ត្រី​រូប​នេះ​ត្រូវ​គេចាប់​រំលោភ​សេព​សន្ថវៈ មានទឹក​កាម​នៅ​ក្នុងប្រដាប់​ភេទ ប៉ុន្តែ​ភ្លាមៗ​នោះ​គេ​ពុំ​ដឹង​ថា​នាង​ត្រូវ​ជន​អប្រិយ​ចំនួន​ប៉ុន្មាន​នាក់​ចាប់​រំលោភ​ឡើយ ។​ ស្ត្រី​រូប​នេះ​ស្លៀក​រ៉ូបពណ៌​ខៀវ​ខ្លី​លើ​ជង្គង់​ ហើយ​ត្រូវ​ជន​១​ក្រុម​ចាប់​រំលោភ​ម្នាក់​ម្តងៗ រួច​នាំ​គ្នា​ចាប់​ចង​ដៃ​ជើង​ និង​ចង​មុខ​ទុក​ក្នុងព្រៃ​ត្រែង​ រួច​គេច​ខ្លួន​បាត់ ៕
រឿងហួសចិត្តនឹងគឺថា រាល់ដងបើមនុស្សមួយក្រុមរំលោភប៉ុន្មឺងហើយគេមិនដែលទុកជីវិតឲ្យនៅរស់ទេ គេគ្មានទុកឲ្យនៅទេព្រោះតាមពត៍មានជាច្រើនគឺសុទ្ធតែអញ្ចឹងតែដល់ពេលករណីនេះ ជនគ្រោះត្រូវរំលោភក៏មិនថាត្រូវប៉ុន្មានអ្នករំលោភច្រើនពែករាប់មិនទាន់ហើយ ហើយឃ្លុមមុខពាក់ខោអាវឲ្យត្រឹមត្រូវវិញទៀត។