ពិតជាគួរអោយអាណិតណាស់!! ថ្ងៃចូលរោងការ កូនកំលោះរត់ចោលស្រុក ធ្វើឱ្យកូនក្រមុំយំហើមភ្នែក ដោយសារតែ… (វីដេអូ)

ថ្មីៗនេះ មានករណីដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានរោងការមួយ បានប្រែក្លាយជារោងការទឹកភ្នែក ដោយសារតែកូនកំលោះ រួមទាំងសាច់ញាតិរត់ចោលស្រុកឡើងស្ងាត់ផ្ទះ ទាំងមិនដឹងមូលហេតុ​ ហេតុការណ៍នេះដែរ បានកើតឡើង នៅក្នុងឃុំយ៉ានរី ស្រុកកាបិនបុរី ខេត្តប្រាជិនបុរី ប្រទេសថៃ ។

បើយោងតាមសម្ដីរបស់កូនក្រមុំ សុំមិនបង្ហាញឈ្មោះ អាយុ ២៤ឆ្នាំ បានឱ្យដឹងថា នាង និងគូដណ្ដឹងរបស់នាងឈ្មោះ បុណ្យយាង អាយុ ២៦ឆ្នាំ បានព្រមព្រាងគ្នាចូលរោងការ ប៉ុន្តែរហូតមកដល់ថ្ងៃរៀបចំពិធីការ ស្រាប់តែមិនឃើញសាច់ញាតិកូនកំលោះ ចូលរួមឡើយ ស្រាប់តែនារីជាកូនក្រមុំ ទូរស័ព្ទទាក់ទងទៅកូនកំលោះ គេក៏បាននិយាយថា កំពុងធ្វើដំណើរ ហើយក្រោយមក ក៏មកក៏លេងទាក់ទងបានតែនាងព្យាយាមខលទៅតែចលមិនចូលទាល់តែសោះ ។ បន្ទាប់មក ខាងសាច់ញាតិកូនក្រមុំ បានទៅដល់ផ្ទះកូនកំលោះ ពេលនោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនោៅទិនោះគ្មានមនុស្សនៅទាល់តែសោះ ។

នាងបានបន្តថា មុនពេលរៀបចំពិធីប៉ុន្មានថ្ងៃ កូនកំលោះ ក៏បានមកជួយរៀបចំផ្ទះសំបែងដែរ ស្រាប់តែដល់ថ្ងៃរៀបការ កូនកំលោះ ព្រមទាំងសាច់ញាតិ ក៏នាំគ្នារត់អស់ ហើយកន្លងមក ធ្លាប់តែឮកូនកំលោះ ត្អូញត្អែថា មិនមានលុយគ្រប់សម្រាប់ថ្លៃបណ្ណាការទេ​។ ដែលបណ្ដាការមានចំនួន ២សែនបាត (៦,០០០ដុល្លារ) និងមាសគិតជាទឹកប្រាក់ចំនួន ១១៥,០០០បាត់ (៣,៥០០ដុល្លារ) ។

នារីជាកូនក្រមុំដែលការដោយ គ្មានកូនកំលោះខាងលើនេះ បានបញ្ជាក់ទាំងភ្នែក ដោយសារតែយំខ្លាំងពេកក៏បណ្ដាលឲ្យហើមភ្នែក នាងបាននិយាយថា នាងពិតជាខូចចិត្តខ្លាំងណាស់ ដោយសារតែ ពួកនាងស្រឡាញ់គ្នាជាង ៦ឆ្នាំមកហើយ មុននឹងសម្រេចចិត្តចូលរោងការ តែដោយសារតែថ្លៃបណ្ណាការ ដែលចាស់ទុំបង្គាប់នេះ ក៏បានធ្វើឲ្យនាងត្រូវបេកបុរសដែលជាគូស្នេហ៍របស់នាង ។

មិនតែប៉ុណ្ណោះមានភ្ញៀវ និងញាតិមិត្តជាច្រើន បានអញ្ជើញចូលរួមជាច្រើន ដែលទង្វើនេះ ពិតជាធ្វើឱ្យភាគីខាងកូនស្រី ទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង ៕

 

លោភលន់ម្ល៉េះថ្លៃ!! ស្រ្តីម្នាក់យកប្ដីម្ដង5នាក់់ ដេកម្នាក់មួយយប់ ចែកពេលអត់ស្មើរគ្នា​ ដល់ចុងក្រោយ…

ជាធម្មតាមនុស្សគ្រប់រូបគឺមិនឲ្យតម្លៃឡើយ ប្រសិនបើមនុស្សស្រីយកប្ដីច្រើនក្នងពេលតែមួយ មិនតែប៉ុណ្ណោះមានប្រទេសខ្លះទៀតដល់ថ្នាក់ដាក់ទណ្ឌកម្មធ្ងន់ធ្ងរថែមទៀតផង តែខុសអីតែភូមិតូចមួយនៅប្រទេសឥណ្ឌា បែរជាគាំទ្រទៅវិញនឹងអោយតម្លៃរទៅស្រ្តីមានប្តីច្រើនទៅវិញ។នារីម្នាក់វ័យ21ឆ្នាំ ឈ្មោះ( រាចូ វឺម៉ា ) រៀបការជាមួយមនុស្សប្រាំនាក់ សឹងតែទាំងអស់សុទ្ធតែជាបងប្អូនរបស់នាង រស់នៅក្នុងផ្ទះបន្ទាប់រួមគ្នា រាចូ ជានាក់ផ្ដល់ កំនើតរបស់ ក្មេងដែលមានអាយុ18ខែ បានផ្ដល់បទសមភាសន៍ដល់សារព័ត៌មានថា រាងរាល់យប់នាំងតែងតែដេកជាមួយប្ដីម្នាក់ កូនប្រុសរបស់នាងដែលមានអាយុ18 នាងមិនដឹងថាជាកូនរបស់ប្ដីម្នាក់អោយប្រាកដនោះទេ។

ពិតណាស់វាជារឿងមួយដ៏ប្លែកពីក្រសៃភ្នែករបស់មនុស្សទូទៅ តែវាជាប្រណីដ៏ល្អមួយសម្រាប់ភូមិដ៏តូចមួយនេះ ព្រោះនារីក៏អាចរាបការជាមួយបងរបស់ប្ដីឬក៏ប្អូនរបស់ប្ដីខ្លួនឯងបាន។នាងបានរៀបការតាមប្រពៃណី ហិនឌូ ជាមួយប្ដីដំបូងរបស់នាងឈ្មោះ (កាត់ឌូ) កាលពី4ឆ្នាំមុន បន្ទាប់មកនាងក៏ រៀបការជាមួយប្រុស4នាក់បន្ថែមទៀត ឈ្មោះ បៃចូ វ័យ 32 ឆ្នាំ ឈ្មោះ (សាម រាម) វ័យ 28 ឆ្នាំ ឈ្មោះ កូប៉ាល វ័យ 26. ឆ្នាំ ហើយ នាយ (ថៃ និត) ក្មេងបំផុត កាលរៀបការដំបូងមានអាយុ18 ឆ្នាំ តែពេលនេះគេមានអាយុ19ឆ្នាំហើយ។

កាត់ឌូ ជាប្ដីដំបូងបាននិយាយថា គេមិនបានខឹងឬប្រច័ណ្ទអ្វីឡើយ ពួកយើងនៅជាមួយគ្នាជាលក្ខណៈគ្រួសារដ៏មានក្ដីសុខបំផុត ព្រោះម្ដាយរបស់គេក៏ធ្លាប់រៀបការជាមួយប្អូនបងរបស់ប្ដីចឹងដែរ។ទាំងនេះគឺជាប្រពៃណី មនុស្សស្រីមានប្ដីច្រើន (polyandry ) ជាទំនៀមទម្លាប់ចាស់បុរាណរបស់ ហិនឌូ ពួកគេតំវូវអោយមានប្ដីលើសពីម្នាក់ គឺក្នុងគ្រួសាត្រូវតែមានស្រីតិចជាងប្រុស តែបច្ចប្បន្នមានមនុស្សតិចណាស់ ដែលគោរពតាមប្រពៃណីនេះ ។