ឪពុកចុងបានដាក់ថ្នាំសន្លប់ ចូលទៅក្នុងមីឆា ដើម្បីឲ្យកូនស្រីបរិភោគ ហើយក៍ចាប់រំលោភ តែពេលស្រាតខោចេញ ស្រាប់តែនឹកស្មានមិនដល់

សារព័ត៌មានបរទេសបានរាយការណ៍ថា មានឪពុកម្ដាយពីរនាក់មានកូនប្រុស២នាក់ ម្នាក់អាយុ២ឆ្នាំនិងម្នាក់ទៀត៤ឆ្នាំ អ្វីដែលសំខាន់គឺកូនស្រីវ័យ១៥ឆ្នាំដែលជាកូនអតីតរបស់ស្វាមី ដែលមានទៅលំនៅជិតនោះដែរ។

នៅថ្ងៃមួយខណៈពេលដែលម្ដាយចេញទៅធ្វើការនៅខេត្តផ្សេង (ម្ដាយធ្វើការនៅតុលាការ) ឪពុកចុងបានទៅនិយាយមួយកូនស្រីដែលជាកូន អតីតស្វាមីរបស់ភរិយា សុំឲ្យទៅជួយមើលកូនគាត់ទាំង ២ នាក់បន្តិច ដោយកុហកថាខ្លួនចេញទៅធ្វើជំនួញនៅខាងក្រៅផ្ទះ បន្តិចទៀតគាត់នឹងត្រឡប់មកវិញ។

មិននឹកស្មានថា ឪពុកចុងបានដាក់ថ្នាំសន្លប់ចូលទៅក្នុងមីឆា ដែលខ្លួនទិញមកឲ្យកូនស្រីញាំ នៅពេលដែលកូនស្រីសន្លប់ឪពុកចុងបានលួចស្រាតខោដោយមានបំណងចង់រំលោភ ប៉ុន្ដែពេលដែលស្រាតខោចេញក៏ឃើញកូនស្រីមានរដូវ ធ្វើឲ្យស្វាមីមិនអាចល្មើសផ្លូវភេទបាន។

នៅពេលដែលកូនស្រីភ្ញាក់ឡើងឃើញខ្លួនឯងអត់ស្លៀកខោ ដោយឃើញឪពុកចុងឈរនៅមុខក៏ភ្លាក់ផ្អើលយ៉ាងខ្លាំង ប្រញាប់ Line ប្រាប់ម្ដាយថា “ឪពុកចុងស្រាតខោខ្ញុំ” ស្របពេលនោះដែរ ថ្ងៃនេះម្ដាយធ្វើកិច្ចការងាររួចរាល់ល្មម ហើយបានធ្វើដំណើរត្រឡប់មកផ្ទះវិញ។ពេលមកដល់ផ្ទះក៏ប្រញាប់យកកូនស្រីទៅត្រួតពិនិត្យរាងកាយ ដោយលទ្ធផលពិនិត្យបានឃើញថា នៅក្នុងទឹកនោមរបស់កូនស្រីមានលាយផ្សំជាតិថ្នាំសន្លប់ពិតមែន។

ពេលដឹងការពិតម្ដាយខឹងយ៉ាងខ្លាំងហើយបានដាក់ពាក្យប្ដឹង ប៉ុន្ដែស្វាមីមិនព្រមទទួលយកការពិតឡើយហើយថែមទាំងនិយាយថាកូនស្រីជាអ្នកល្បូងគាត់ទៀតផង ហើយថានាងជាអ្នកស្រាតខោដោយខ្លួនឯង ធ្វើឲ្យគាត់ខឹងកាត់តែខ្លាំងឡើងៗ រកភស្តុតាងដើម្បីចាប់កំហុសស្វាមីឲ្យបាន ទើបស្នើរឲ្យការិយាល័យអធិការកិច្ចត្រួតពិនិត្យរាងកាយ ឲ្យបានល្អិតល្អន់ហើយបានរកឃើញថាសំឡីអនាម័យរបស់កូនស្រីក៏មាន DNA របស់ឪពុកចុងផងដែរទើបធ្វើឲ្យតុលាការបន្ថែមទោសដាក់គុក ១០ ឆ្នាំ ៦ ខែ ។

“រឿងរ៉ាវគ្រានេះធ្វើឲ្យម៉ែមានអារម្មណ៍ថាខូចចិត្តខ្លាំងណាស់ បើសិនថ្ងៃនោះកូនស្រីមិនមានមករដូវ មិនចង់គិតឡើយថានឹងមានអ្វីកើតឡើង ប៉ុន្ដែអ្វីដែលធ្វើឲ្យម៉ែកាន់តែឈឺចាប់ខ្លាំងនោះគឺ មិនមែនជនល្មើសមកពីណាទេ តែគឺជាមនុស្សដែលម៉ែនាំមកដាក់ក្នុងជីវិត។ឲ្យម៉ែសុំទោសណាកូន តទៅម៉ែមិនយកអ្នកណាក្រៅពីកូនៗរបស់ម៉ែ ម៉ែអាចចិញ្ចឹមកូនបាន បើសិនជាមានឪពុកអាក្រក់បែបនេះ សុំកុំឲ្យជួបល្អជាង មិនចង់ឲ្យរឿងរ៉ាវបែបនេះកើតមានក្នុងសង្គមឡើយ!”

កម្រណាស់! មាស សុខសោភា ទម្លាយអារម្មណ៍ពិតចំពោះគូស្នេហ៍ដែលតែងតែនៅក្បែរនិងលើកទឹកចិត្តរយៈពេលជាង ១០ឆ្នាំ

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលគ្រប់គ្នាដឹងហើយថាតារាចម្រៀងរូបនេះចូលចិត្តចូលរួមក្នុងការងារសង្គមនិងសប្បុរសធម៌ជាច្រើន។ ទោះបីជាចូលសិល្បៈ ១៥ឆ្នាំមកហើយ កញ្ញានៅតែទទួលបានការគាំទ្រខ្លាំងពីមហាជន​ តាមរយៈទឹកដមសំនៀងដ៍ពីរោះ អាចបត់បែនទាំងបទបុរាណ និងសម័យ។

បើនិយាយពីជីវិតឯកជនរបស់កញ្ញាវិញ អ្នកគាំទ្រតែងតែទន្ទឹងនូវការប្រកាសដំណឹងល្អ ព្រោះតែទំនាក់ទំនងស្នេហារវាងជាមួយនឹងគូស្នេហ៍ បើគិតទៅគឺជិត១០ឆ្នាំមកហើយ ប៉ុន្តែពុំលេចលឺនូវដំណឹងរៀបការអ្វីសោះ និងពុំសូវបង្ហាញនូវមុខមាត់ ឬបណ្តើរត្រសងទៅណាមកណាជាមួយគ្នាដូចគូស្នេហ៍ដទៃឡើយ។ តែថ្មីៗនេះកញ្ញាបានបង្ហោះសារដ៍ផ្អែមល្ហែមទៅកាន់គូស្នេហ៍ ជាសារដ៍កម្រមួយដែលអ្នកគាំទ្រកម្រឃើញតារាស្រីរូបនេះបង្ហោះខ្លាំងណាស។

ក្នុងសារដ៍ផ្អែមល្ហែមនេះកញ្ញា បានសរសេរថា៖”អរគុណសម្រាប់ពេលវេលាកន្លងមក ហើយខ្ញុំសង្ឃឹមថាពួកយើងនឹងដើរកាន់កាន់គ្នាបែបនេះជារៀងរហូតតទៅ។ អរគុណគ្រប់យ៉ាងដែលអ្នកបានធ្វើមកលើខ្ញុំ អរគុណនៅក្ដីស្រលាញ់រយះពេល 10ឆ្នាំនេះ អរគុណដែលនាំខ្ញុំអោយស្គាល់នូវពិភពលោកដ៏ស្រស់ស្អាតមួយនេះ អរគុណដែលនាំអោយខ្ញុំស្គាល់នូវធម្មជាតិនៅពេលដែលខ្ញុំ Stress និងហត់នឿយពីការងារ អរគុណនូវការគោរព ការបារម្មណ៏ ការយោគយល់ ការអធ្យាស្រ័យ និងយល់ពីចិត្តរបស់មនុស្សស្រីម្នាក់នេះ”៕