ធ្វើម្តេចនិស្ស័យស្នេហ៍យើងបានត្រឹមនេះ៖ តើមាននរណាខ្លះយល់អារម្មណ៍នេះ! ណាត់ជួបគ្នា ញាុំកំពឹសលោត មិនទាន់បានផង ខាងប្រុសទៅ ទៅចោលជារៀងរហូតបាត

ជារឿងគួរឱ្យរន្ធត់ចិត្តបំផុតមួយ ខណៈដែលគូស្នេហ៍មួយនេះកំពុងស្រលាញ់គ្នាផ្អែមល្ហែម ស្អិតល្មួត ស្រាប់តែត្រូវកម្មកាចចូលមកបំបែកឱ្យភាគីខាងប្រុសឃ្លាតចាកឆ្ងាយដោយគ្មានថ្ងៃត្រឡប់ ធ្វើឱ្យនារីជាគូស្នេហ៍យំត្អូញត្អែរ ស្តាយស្រណោះសម្តីប្រុសស្នេហ៍របស់ខ្លួន ដែលទើបនឹងឆាតជួបគ្នាថ្មីៗ ព្រមទាំងបានសន្យាថា នឹងនាំអូនទៅញាំកំពឹសលោត តែមិនទាន់បានទៅផង បែរជាបេះដូងបងឈប់លោត ចាកចោលអូនគ្មានថ្ងៃបានជួបមុខគ្នាទៀតឡើយ។

បុរសអភ័ព្វដែលចាកចោលនារីជាទីស្រលាញ់របស់ខ្លួន ដោយគ្មានពាក្យលាមួយម៉ាត់ មានឈ្មោះពៅ ផានិត អាយុ៣០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន CamGSM Co.,Ltd (Mobitel) មានលំនៅផ្ទះលេខ៥៥ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ចំណែកនារីជាគូស្នេហ៍ មានឈ្មោះសាយ ស្រីមាស ជាបុគ្គលិកធនាគារ និងមានគណនីហ្វេសប៊ុកឈ្មោះ Meas FC។
នារីជាគូស្នេហ៍ដែលទើបនឹងបាត់បង់បុរសជាទីស្រលាញ់ពេញបេះដូង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះសារទុក្ខសោកមួយថា “ថ្ងៃមុនប៉ះបងសាច់បងឡើងកក់ក្តៅ តែថ្ងៃនេះប៉ះបងសាច់បងឡើងត្រជាក់ បងសន្យាហើយថា នាំអូនទៅញ៉ាំកំពឹសលោត តែឥឡូវអូន ត្រូវទៅញ៉ាំម្នាក់ឯងមែនបង? សល់តែសំឡេង អូនអស់អ្នកបារម្ភហើយ ក៏អស់អ្នករករឿងដែរ បងផានិត អើយ…”។
ជាមួយនឹងសារទុក្ខសោកខាងលើ ភាគីនារីជាគូស្នេហ៍ក៏បានបង្ហោះចេញនូវសារឆ្លើយឆ្លងរវាងពួកនាងទាំងពីរនាក់ ដែលទើបនឹងបានឆ្លើយឆ្លងគ្នាថ្មីៗ ពោលគឺហាក់នៅនឹងមុខស្រស់ៗនៅឡើយ តែត្រឹមមួយប៉ព្រិចភ្នែក មច្ចុរាជកំណាចបានឆក់យកជីវិតបុរសជាទីស្រលាញ់របស់នាងទៅ ដោយមិនទុកឱកាសសូម្បីតែឱ្យពួកនាងលាគ្នាជាលើកចុងក្រោយសោះឡើយ ជាហេតុធ្វើឱ្យភាគីខាងស្រីស្ទើរទទួលយកមិនបាន។
ចំណែកមិត្តភក្តិជិតស្និទ្ធរបស់បុរសរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ NearyRath Soue កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហោះសារទាំងអួលអាក់មួយថា “បងធ្លាប់ប្រាប់ថា ចង់ឱ្យដល់ថ្ងៃការខ្ញុំ និងមិត្តសំណព្វចិត្តបងឱ្យលឿនៗ បងរង់ចាំថ្ងៃនោះខ្លាំងណាស់ ហើយប្រាប់ទៀតថា ពេលនោះនឹងបានជួបជុំមិត្តភក្តិរៀនជាមួយគ្នា សប្បាយដល់ចប់កម្មវិធី ពេលនោះបងនិយាយទាំងសប្បាយចិត្ត តែមិនបានប៉ុន្មានផង ពេលនេះទៅជាខ្ញុំនិងមិត្តៗរបស់បង ក្លាយទៅជាភ្ញៀវដែលចូលរួមពិធីបុណ្យ និងជូនដំណើរចុងក្រោយរបស់បងទៅវិញ
បងជាមនុស្សល្អ ជាបងប្រុសដ៏ល្អ និងជាមិត្តដែលល្អបំផុត ខ្ញុំសំណាងខ្លាំងណាស់ដែលបានស្គាល់បង ខ្ញុំនិងបងរិទ្ធ សូមជូនពរឱ្យបងទៅកាន់សុគតិភពដោយស្ងប់សុខ បានកើតជាតិថ្មីក្នុងភពដែលល្អ និងអាយុវែង បើជាតិក្រោយមានពិត ពួកខ្ញុំសូមប្រាថ្នាបានរាប់អានជាបងប្អូនជាមួយគ្នាទៀត បងគេងឱ្យស្ងប់ចុះណា ពួកយើងនឹងចងចាំបងជារៀងរហូត បងប្រុសដ៏ល្អ ២២/១២/២០១៧…”។
ដោយឡែក គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់បុរសរងគ្រោះឈ្មោះពៅ ផានិត ដែលទំនងជាត្រូវសាច់ញាតិរបស់ខ្លួនជាអ្នកប្រើប្រាស់ បានបង្ហោះសារមួយកាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ថា “ខ្ញុំសូមលាហើយ ប៉ា ម៉ាក់ អ៊ំប្រុស អ៊ំស្រី ពូមីង បងប្អូន មិត្តភក្តិរួមការងារទាំងជិត ទាំងឆ្ងាយជាទីស្រលាញ់ទាំងអស់ ហើយនឹងលាគ្នាជារៀងរហូត មិនមានថ្ងៃដែលនឹងអាចវិលត្រលប់វិញឡើយ សូមព្រះប្រទានពរ ប៉ា ម៉ាក់ បងប្អូននឹងក្មួយៗ រស់នៅដោយសេចក្តីសុខសប្បាយកុំបីមានរោគាព្យាធិ អីណា កូន បង ប្អូន ក្មួយ សូមលាហើយណា…”។
គួរបញ្ជាក់ថា លោកពៅ ផានិត អាយុ៣០ឆ្នាំ បានទទួលមរណភាព កាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយសារកើតមានអាការគាំងបេះដូង៕

ប្ដីលួចមានស្រីថ្មី ប្រពន្ធទៅនៅក្នុងបន្ទប់ជាមួយតាចាស់ ពេលប្ដីតាមទាន់ ដឹងរឿងយូៗទៅហូសចិត្ត……..ឡើងចង់ខ្យល់គរ

គេគ្រាន់តែជាកំលោះស្រុកស្រែកូនអ្នកក្រម្នាក់ ហើយអ្នកភូមិរបស់គេចូលចិត្តនឹងស្រលាញ់គេណាស់ គេជាមនុស្សឆ្លាតរៀនពូកែ អ្នកណាអ្នណាក៏កោតសរសើ ហើយគេក៏រៀនចប់ ថ្ងៃមួយគេក៏ចាក់ចេញពីស្រុកកំណើតមករកកាងាធ្វើដើម្បីភាពជោគជ័យនៅអ្វីដែលគេប្រាថ្នា សំណាងណាស់់ភាពជោគជ័យបានរត់មករកគេហើយ គេបានធ្វើការក្នុងក្រុមហ៊ុនធំល្អ ហើយការងារបស់គេក៏រីកចំរើនគេបានឡើងតំណែងជាលំដាប់ មិត្តរួមកាងារចូលចិត្តនឹងស្រលាញ់គេណាស់ ជីវភាពរបស់គេចាប់ផ្ដើមធូស្រាលជាលំដាប់ 1ឆ្នាំក្រោយមកគេក៏រៀបការ. មនុស្សដែលគេរៀបការជាមួយនោះគឺជាមិត្តរួមថ្នាក់របស់គេកាលនៅតូចៗបន្ទាប់ពីការួចពួកគេនៅជាមួយគ្នា ហើយធ្វើកាទាំងអស់គ្នា ក្រោយមកគេក៏បានកូនមួយ ហើយគេក៏បានប្រាក់ខែកាន់តែខ្ពស់ជាលំដាប់ មកដល់ពេលនេះគេមានផ្ទះ មានឡាន មានលុយគ្រប់គ្រាន់ ទើបគេក៏សម្រេចចិត្តឈប់អោយភរិយាមកធ្វើការ អោយធ្វើជាស្រ្តីមេផ្ទះដ៏ល្អរបស់ប្ដីម្ដង នឹងបានជួយមើលថែកូន គេក៏ទៅធ្វើការដូចធម្មតា 10ឆ្នាំកន្លងផុតទៅ គេក៏មានគ្រុបយ៉ាងមិនថា ឡាន ផ្ទះលុយមាសប្រាក់មហាសាល មុខមាត់ក្នុងសង្គម “ល” តែអ្វីដែលហួសចិត្តថ្ងៃមួយគេក៏បែកគំនិតចង់មានស្រីថ្មី គេក៏ធ្វើលេសសុំប្រពន្ធរៀនបន្តទៀតដើម្បីមានឱកាសមានស្រីថ្មី ប្រពន្ធក៏ព្រមហេតុតែស្រលាញ់ប្ដី ថ្ងៃបន្ទាប់មក គេក៏ផ្ដើមផ្លែកក្ដីស្រលាញ់របស់ដែលអោយប្រពន្ធក៏មានការថយចុះ ប្រពន្ធក៏ចាប់ផ្ដើមដឹងហើយថាប្ដីកំពុងមានអ្នកថ្មី តែគេមិននិយាយអ្វី ថ្ងៃបន្ទាប់មកទៀតក្ដីស្រលាញ់របស់គេចំពោះប្រពន្ធក៏ចាប់ផ្ដើមថយជាខ្លាំង ទើបគេសម្រេចចិត្ត សុំប្រពន្ធលេងលះគ្នា ធ្វើអោយប្រពន្ធមានកាភ្ញាក់ផ្អើល់ជាខ្លាំងនឹងសម្រក់ទឹកភ្នែកហើយសួរថា ហេតុអ្វីក៏សុំអូនលេងលះ ទាំងដែលយើងទាំងពីរមិនដែលមានបញ្ហាអីនឹងគ្នាផង គេក៏និយាយមួយមាត់យ៉ាងខ្លីថា៖បងឈប់ស្រលាញ់អូនហើយ តែអូនកុំព្រួយ បងនឹងប្រគល់ផ្ទះឡាននឹងទ្រព្យសម្បត្តមួយភ្នែកធំអោយអូន តែបងសុំយកកូន ប្រពន្ធ ហេតុតែស្រលាញ់ប្ដីផង ហើយបានលឺពាក្យថាឈប់ស្រលាញ់អូនហើយផងក៏ធ្វើចិត្តបាន ទើបសម្រេចចិត្តព្រមតាមប្ដី។

បន្ទាប់ពីបានព្រមព្រៀងគ្នាហើយ គេក៏ធ្វើអ្វីនៅអ្វីដែលគេចង់ធ្វើ ពេលខ្លះគេនៅតែជាមួយស្រីថ្មី ថ្ងៃខ្លះគេក៏មិនត្រលប់មកផ្ទះឡើយ ពួកគេនៅជាមួយគ្នារហូតដល់កូនធំទើបសម្រេចចិត្តបែកផ្លូវគ្នា ថ្ងៃខ្លះគេក៏នឹកអាណិតដល់ប្រពន្ធរបស់គេដែរ តែអោយធ្វើមិចបើគេឈប់ស្រលាញ់ហើយណាមួយបានឮប្រពន្ធថ្មីនិយាយថាកុំខ្វល់ច្រើនអីបង បងបានប្រគលផ្ទះនឹងលុយរាបរយលានហើយអោយគេហើយ គេមិនពិបាកទេ ថ្ងៃមួយគេក៏នឹកឃើញហើយចង់ដឹងថាតើប្រពន្ធរបស់គេមានប្រុសថ្មីដែរឬទេ បន្ទាប់បែកពីគេ គេក៏បញ្ជូនមនុស្សអោយទៅស៊ើបស្រាបតែ….។

ស្រាប់តែអ្នកស៊ើបបានរាយការណ៍មកថាឃើញនាងដើរដឹងដៃរតាចាស់ចូលផ្ទះសំណាក់ ភ្លាមនោះបានធ្វើអោយគេក្ដៅចិត្តយ៉ាងខ្លាំងហើយបើកបានសំដៅទៅរកផ្ទះសំណាក់ហ្នឹងហើយដើរសំដៅទៅបន្ទប់នឹងគោះទ្វាផងធាក់ផងស្រែកហៅផង បន្ទាប់មកគេក៏ធាក់ទម្លុះទ្វាចូលទៅ ស្រាប់តែឃើញប៉ារបស់គេនៅជាមួយប្រពន្ធរបស់គេ គេក៏តក់ស្លុត ហើយសួរថា ប៉ាតើប៉ាមកធ្វើអ្វីនៅទីនេះ ប្រពន្ធដើមរបស់គេបាននិយាយថាប៉ារបស់លោកមានអាការៈមិនសូវស្រួលទើបខ្ញុំជូនគាត់មកមន្ទីពេទ្យហើយខ្វះសំបុត្រស្នាម ទើបអោយគាត់មកសំរាកនៅផ្ទះសំណាក់ក្បែនេះជាបណ្ដោះអាសន្នសិន ហើយនាងបាននិយាយថា។
ទោះបីយើងទាំងពីបានលេងលះគ្នាហើយ ហើយក្ដីស្រលាញ់រវាងយើងទាំងពីវាបាត់ទៅមែន តែក្ដីស្រលាញ់របស់ខ្ញុំចំពោះប៉ារបស់លោកវាមិនបាត់ទៅតាមទេ ហើយខ្ញុំពេញចិត្តនឹងមើកថែគាត់ តាមពិតខ្ញុំដឹងថាពីយូហើយថាបងកំពុងមានអ្នកថ្មី ពេលស្ដាប់នាងនិយាយចប់ គេក៏តក់ស្លុតហួសចិត្តនឹងខ្លួនឯង ហើយអង្គុយចុះនឹងដីដោយក្ដីសោកស្ដាយ។
ហើយនាងក៏បានយកភស្លុតាងជាច្រើនដែលនាងបានដឹងនៅពេលដែលប្ដីកំពុងលួចមានថ្មី ហេតុផលតែមួយគាត់ព្រោះនាងមិនចង់អោយមានបញ្ហាក្នុងគ្រួសារនាងគិតអនាគត់កូនទើបមិនហាននិយាយស្ដីសុខចិត្តទ្រាំឈឺចាប់តែម្នាក់ឯង តែស្មានមិនដល់ថាប្ដីហានសុំលេងសោះ ប្រុសៗបន្ទាប់ពីអានអត្តបទនេះហើយសូមគិតថាប្រពន្ធមិនមែនជាសំលៀកបំពាក់ដែលត្រូប្ដូគ្រប់សេរីនោះទេ គ្រួសារមានការជួបជុំទើបមានសភមង្គុល។