មិនទុកយូរ! ចន ច័ន្ទលក្ខិណា ឆ្លើយតបភ្លាមៗទៅកាន់អ្នកនាង ម៉េង កែវជ្ជតា ថែមទាំងព្រលយថា “អ្នកបងពិតជារាជនីសម្លេងមាសទាំងច្រៀងនិងបញ្ចោរ”

ជម្លោះពាក្យសម្តីរវាងអ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ចន ច័ន្ទលក្ខិណា នៅតែមិនទាន់ស្ងប់ ដោយនៅថ្ងៃនេះក្រោយពីអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះសារថាជាច្រើនដោយថាអ្នកនាង ចន ច័ន្ទលក្ខិណា នៅតែឌឺឌងអ្នកនាង តាមរយៈការបង្ហោះរូបភាព និងលេង comment ជាដើម រួមទាំងបានរិះគន់ដល់ការគ្រប់គ្រងរបស់ ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បៈ។ ភ្លាមៗអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឆ្លើយតប ទៅវិញថា៖

“នេះជាព័ត៌មានដែល Websites ផ្សេងៗគេសរសេរពីគាត់មុន Dara news សរសេរ តែគាត់មិនអើពើរករឿងគេទេ បែរជាគាត់មកសរសេរវាយប្រហារប្រធានសមាគម ហើយវាយប្រហាររឿងនយោបាយទៀត ធ្វើជាមនុស្សចាស់ ហើយជារៀមច្បងសិល្បៈទៀត សឹងតែក្លាយជាវិរៈសិល្បៈហើយសូមពិចារណាផង បើចង់វែកញែករករឿងគួរធ្វើអោយគ្រប់ Websites កុំវាយប្រហារតែខ្ញុំ ។ បងដៀលថាខ្ញុំរៀនបានតិច អ្នកបងដៀលដល់ក្រុមគ្រួសារខ្ញុំទៀត នេះជាសណ្តានរបស់អ្នកបង បងនិយាយត្រូវ ខ្ញុំរៀនបានតិចមែន គិតទៅបងមើលងាយអ្នកដែលរៀនបានតិចណាស់ អ្នកបងថាខ្ញុំលូកដៃរឿងអ្នកសិល្បៈទាំងរឿងតូចតាច គឺបានន័យថាបងជាមនុស្សអាត្មានិយម អញ្ចឹងតើទើបបងមិនសូវមានទង្វើមនុស្សធម៌ទៅលើអ្នកសិល្បៈក្រីក្រ មានតែព័ត៌មានជាមួយប្រុសនេះ ប្រុសនោះ ទាំងក្មេងទាំងចាស់ និង ព័ត៌មានអំពើប្រទូសដាក់ខាត់សុឃីម និងម្តាយរបស់គាត់ រួមទាំងអំពើអសីលធម៌ដាក់អ្នកកាសែត រួមទាំងជេរបញ្ចោរជាសម្លេងតាម YouTube ។

ហើយកាលនោះបងខឹងអ្នកកាសែតយកបងមកប្រៀបធៀបនឹងខ្ញុំគឺអ្នកបងថែមទាំងមិនស្តីរកខ្ញុំដែលមិនដឹងរឿងទាំងនោះហើយក៏មិននៅកន្លែងកើតហេតុទៀតផង តែខ្ញុំមុខក្រាស់តាមជម្រាបសួរអ្នកបងទាំងគេមិនពេញចិត្ត ភ្លេចឬនៅអ្នកបង កាលបងជះទឹកត្រីដាក់គាត់ហើយនិយាយថាកុំយកអ្នកបងដែលមានឋានៈជាជំទាវមកប្រៀបធៀបជាមួយខ្ញុំដែលជាអ្នកសិល្បៈ ហេតុតែបងមានងារជាជំទាវចង់ធ្វើអ្វីដាក់អ្នកណា ជេរអ្នកណា គឺគ្មានក្រែងទេ សូម្បីតែពេលសម្តែងលើឆាកជាមួយខាត់សុឃីម អ្នកបងដើរតួនាងទាវ ខាត់សុឃីម ដើរតួរយាយផាន់ អ្នកបងហាមនិងបញ្ជារមិនអោយយាយផាន់លេងចង្អុលមុខឡើយ តើងារជាជំទាវរបស់អ្នកបងអស្ចារ្យ ម៉្លេះ ពេលអ្នកបងមានថានះខ្ពង់ខ្ពស់គឺអ្នកបងមើលងាយអ្នកសិល្បៈតូចតាចណាស់ ។ ទោះខ្ញុំរៀនបានតិចមានថានះទាបតែពេលខ្ញុំលែងលះគ្នាក៏លែងដោយគ្មានជំលោះ លែងដោយមិត្តភាព មិនលែងដោយបញ្ចោរគ្នាផ្អើលពិភពលោកដូចអ្នកបងដែលរៀនបានខ្ពស់ដែរ គិតទៅអ្នកបងពិតជារាជនីសម្លេងមាសទាំងច្រៀងនិងបញ្ចោរ”៕

ចេះតែមែន! នារី​ម្នាក់​ផ្ញើ «​ផ្អក​ចាវ​» ទៅ​ឲ្យ​មិត្តភក្តិ​នៅ​អាមេរិក តែ​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្ញើ​មកវិញ ព្រមទាំង​ភ្ជាប់​ឯកសារ​១​អានហើយ​គួរ​ឲ្យ…​ហួសចិត្ត​​!

ថ្មីៗ​នេះ មានរឿង​រ៉ាវ​មួយ​បានកើត​ឡើង​បង្ក​ជាការ​ផ្ទុះសំណើច ភ្ញាក់ផ្អើល​ពេញ​ប្រទេស​ថៃ​តែម្តង ខណៈដែល​ក្រុមហ៊ុន​យន្តហោះ​ដឹកជញ្ជូន ដែល​ហាក់ដូច​អត់​ស្គាល់ «​របស់​ឆ្ងាញ់​» យ៉ាង​១​កែវ​ធំ បាន​ផ្ញើ​វា​មកវិញ ព្រមទាំង​ឯកសារ​១​សន្លឹក​ផងដែរ ដែល​អាន​ហើយ​ពិតជា​គួរ​ហួសចិត្ត​មែនទែន ។​

តាម​ប្រភពព័ត៌មាន​ថៃ​បាន​ឲ្យ​ដឹងថា នារី​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បាន​ផ្ញើ «​ផ្អក​ចាវ​»១​កែវ​ធំ ទៅ​ឲ្យ​មិត្តភក្តិ​របស់​នាង​ដែល​រស់នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​ជាខ្លាំង ព្រោះថា ពុំទាន់​បានទទួល​ផង ផ្អក​ចាវ​នេះ​ក៏​ស្រាប់តែ​ត្រូវបាន​ក្រុមហ៊ុន​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​មួយ បាន​ផ្ញើ​វា​ត្រឡប់មកវិញ ដោយ​ភ្ជាប់​ទាំង​ឯកសារ​ប្រាប់​ពី​មូលហេតុ​ដោយ​សរសេរថា​៖ «​ក្រុមហ៊ុន​អាកា​ចរណ៍​របស់​យើងខ្ញុំ សូម​ចូលរួម​សម្តែង​ការសោកស្តាយ​ផង ដែល​សត្វ​ចិញ្ចឹម​របស់​អ្នក ត្រូវបាន​ស្លាប់បាត់​បង់ជីវិត​អស់​ទៅហើយ (“Our airline expresses our condolences. Your pet has died.”)» ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ដែល​ចូលចិត្តរ​ឡិ​រឡ​ក់ បាន​ខម​មិនគួរ​ឲ្យ​អស់សំណើច​ថា​៖ «​ចុះ​ហេតុអ្វី​បានជា​ក្រុមហ៊ុន​អាកាសចរណ៍​ពុំ​បើក​មើល មូលហេតុ​នៃ​ការស្លាប់​របស់​ត្រី​ទាំងនេះ​អីចឹង ពិតជា​គួរ​ឲ្យ​ហួស​ចិត​ហ្មង​!!»​។ ម្នាក់ទៀត​ចំអក​ថា​៖ «​ចុះ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្នឹង នឹង​ចាត់​ចាង​ទូទាត់​សម្រាប់​ពិធី​បុណ្យសព​ដែរ ឬទេ​? ហាស​ហា​…!!!» ៕