បើមិនជឿរកុំប្រមាថ៖ ជំនឿខ្មែរបុរាណនិយាយអំពីការចិញ្ចឹមកូនក្រក & កូនព្រាយ អានហើយព្រឺក្បាល់ខ្ញាក់ៗ….

កូនក្រក សូមជម្រាបថា ពាក្យ​ក្រក​ជា​ពាក្យ​ដែល​បង្កើតឡើង​ដោយ​ត្រាប់​តាមរយៈ​ការផ្ទុះ​នៃ​ការ​លី ឬ​អាំងភ្លើង​នូវ​អ្វីមួយ​ឲ្យ​ក្រៀម​ស្ងួត ដូច​ករណី​សាច់ក្រក​ជា​ឧទាហរណ៍​។ តួនាទី​គឺ កូនក្រក​រមែងតែ​ខ្សឹបខ្សៀវ​ត្រចៀក​ឪពុក​របស់​វា​ឲ្យ​ដឹង​ហេតុ​ការ​អ្វីមួយ​នឹង​កើតមានឡើង​នៅពេល​ខាងមុខ​។​

​នៅក្នុង​គ្រួសារ​មួយ​ដែល​រៀបការ​ថ្មីថ្មោង ហើយ​ក្នុងចំណោម​អ្នក​ទាំងពីរ​ពីមុនមក​គ្មាន​អ្នកណាម្នាក់​ធ្លាប់បាន​រៀបការ​ទេ (​គឺជា​ក​ម្លោះ​ក្រមុំ​បរិសុទ្ធ​)​។ នៅពេលដែល​ប្រពន្ធ​មាន​ផ្ទៃពោះ​ជា​លើកដំបូង ដែលមាន​រយៈពេល​ប្រហែល​៥​ខែ ប្តី​ដែល​ជំរុញ​ដោយ​ការ​លោភលន់​ដ៏​ចង្រៃឧបទ្រព​នោះបាន​បញ្ជោរ និង​លួងលោម​ប្រពន្ធ​របស់ខ្លួន ដើម្បី​សុំ​កូន​នៅក្នុង​ពោះ ហើយ​ណែនាំ​ឲ្យ​ប្រពន្ធ​និយាយ​ដោយ​ពេញចិត្ត​ពេញ​ថ្លើម​ថា : “បើ​បង​ចង់បាន​យក​វា​ទៅ​ចុះ វា​ជា​របស់​បងហើយ​។ បន្ទាប់ពី​ប្រពន្ធ​បាន​ឲ្យ​ខ្លួន​ហើយ​យក​លេស​ណាមួយ ប្តី​បាន​នាំ​ប្រពន្ធ​ចូលទៅក្នុង​ព្រៃ​ដែល​នៅ​ឆ្ងាយ រួច​សម្លាប់​ប្រពន្ធ​វះ​ពោះ​ដើម្បី​យក​កូន​យកមក​អាំង ដោយ​យក​ខ្សែ​អំបោះ​ប្រាំពីរ​សរសៃ​រុំ​ព័ទ្ធជុំវិញ​។ ប្តី​បាន​នាំយក​កូន​ដែល​អាំង​ក្រៀម​នេះ​មក​លាប​ធ្យូង​នឹង​ខ្មុក​ម្រ័​ក្ស ហើយ​ដើម្បី​បិទបាំង​កុំ​ឲ្យ​គេ​ទាំងឡាយ​ឃើញ​ប្តី​នោះបាន​ដេរ​ភ្ជាប់​កូនក្រក​ទាំងនោះ​ដាក់​ក្នុង​កូន​ថង់​មួយ ដែល​វា​មិនអាច​ចេញ​ទៅណា​បានទេ​។​

​ចាប់តាំងពី​ថ្ងៃនេះ​មក នៅក្នុង​គ្រប់ការ​លំបាក ឬ​ទុក​ភ័យ​ទាំងឡាយ​ត្រូវតែ​នឹក​ទៅដល់​កូនក្រក​របស់ខ្លួន​ហើយ​បន់ស្រន់​ឲ្យ​ជួយ​។ កូនក្រក​បាន​ក្រើនរំលឹក ហើយ​ជានិច្ចកាល​បាន​ទាញ​ឪពុក​ចេញពី​រឿងរ៉ាវ​ទាំង​ន​ញ​។ ចំពោះ​ការលេង​ល្បែង កូនក្រក​បានបង្ហាញ​ដល់​ឪពុក​នូវ​សន្លឹក​បៀ ឬ​គ្រាប់​អាប៉ោង​ដែល​ត្រូវ​ចេញ​ទៀតផង​។ នៅក្នុង​ប្រទេស​កម្ពុជា​ឪពុក​ម្តាយក្មេក​ទាំងឡាយ នៅពេលដែល​កូនស្រី​របស់ខ្លួន​មាន​ផ្ទៃពោះ​ជា​លើកដំបូង មិនសូវ​ទុកចិត្ត​លើ​កូនប្រសា​ប្រុស​ទេ ហើយ​បាន​បំបែក​ឲ្យ​គូ​ស្វាមី​ថ្មោងថ្មី​នេះ​នៅ​ឃ្លាតឆ្ងាយ​ពីគ្នា​។​

​គេ​បាន​និទាន​ឧទាហរណ៍​ដ៏​ល្បី​រន្ទឺ​មួយ​នៅក្នុង​ប្រទេស​ថា​មាន​លោក​សេនា​ម្នាក់​ឈ្មោះ​ថង រស់នៅ​ខេត្ត​ភ្នំស្រួច​បាន​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​កម្មនេះ (​វះ​ពោះ​ប្រពន្ធ​យក​កូនក្រក​)​។ ឪពុក​ក្មេង​របស់​សេនា​ថង បន្ទាប់ពី​បាន​ដេញចាប់​សនា​ថង​ដោយ​បរាជ័យ (​ចាប់​មិនបាន​) បាន​ទៅប្តឹង​ដល់​ស្តេច ស្តេច​ក៏បាន​បញ្ជា​ឲ្យ​កេណ្ឌ​មនុស្ស​ចំនួន​៥០ នាក់ ហើយ​ដាក់​ឲ្យ​ស្ថិតក្រោម​ការចាត់ចែងរ​បស់​លោកតា​ដែលជា​ឪពុកក្មេក​ដែល​ខឹង​ឆួល​ដល់​កម្រិត​នេះ​។ សេនា​ថុង ដែល​លឺដំណឹង​ដោយ​កូនក្រក​បាន​បំផ្លាញចោល​នូវ​គ្រប់​អន្ទាក់​ទាំងអស់ ដែល​ឪពុកក្មេក​ស្ទាក់ចាប់ ហើយ​អាច​ភៀសខ្លួន​ចេញផុត​ពី​ព្រំដែន​ខ្មែរ ហើយ​បាន​ទៅ​រស់នៅ​ចូ​វ​ដុក​។ នៅ​ទី​នោះគេ​និយាយថា គាត់​បានធ្វើ​ឲ្យ​គេ​ខ្លបខ្លាច​ចាប់តាំងពី​គាត់​លេចមុខ​នៅក្នុង​ភូមិ​ម្ល៉េះ​។ ស្រី​ក្រមុំៗ​បានមក​ផ្ទះ​គាត់​ស្នាក់នៅ​លាង​ជើង​ឲ្យ​គាត់​ជា​សញ្ញា​បញ្ជា​ក់នូវ​ការគោរព​យ៉ាងខ្លាំង​ក្លា​បំផុត​។​

កូន​ព្រាយ​ ក្រៅពី​ជំនឿ​កូនក្រក យើង​ក៏​ឃើញ​មាន​លើ​កូន​ព្រាយ​នៅក្នុង​សង្គម​ខ្មែរ ដែលជា​ពិសេស​នៅតាម​ជនបទ​។ កាលណា​ស្ត្រី​ម្នាក់​នៅពេល​មាន​ផ្ទៃពោះ​ប្រហែល​៧-៨-៩​ខែ ហើយ​ស្លាប់​មិនបាន​ប្រសូត​កូន​នោះ ស្ត្រី​នោះ​និង​កូន​របស់​នាង​ត្រូវបាន​សម្លាប់​ដោយ​ព្រាយ​អាវ៉ាសែ​។ បី​ថ្ងៃ​បន្ទាប់ពី​ការ​កប់ខ្មោច​ស្ត្រី​នោះ ហើយ​មនុស្ស​ម្នាក់​ដែលមាន​ទឹកចិត្ត​មោះមុត​ហាន​និង​មានការ​ប្តេជ្ញាចិត្ត​អាច​ដើរទៅ​ផ្នូរ​របស់​ខ្មោច​ស្ត្រី​នោះ នៅពេល​យប់​ដែល​នៅ​ទីនោះ​គាត់​រៀបចំ​កំណាត់​ដើម​ចេក​ជា​បី​ថ្នាក់ មាន​បា​យស បាយ​ក្រហម​លាយ​ស្ករ មាន​លាច​ហើយ​និង​មាន​ម្សៅ​បន្តិច​ដែល​គាត់​លុ​ញ​ធ្វើជា​រាង​ព្រាយ​ក្បាល​ប្រាំបី​។ គាត់​បាន​ព័ទ្ធ​ព្រំដែន​សីមា​នៅ​ជុំវិញ​កន្លែង​នោះ ដោយ​អំបោះ​៧​សរសៃ ហើយ​គាត់​ឈរ​នៅក្នុង​រង្វង់​ហ៊ុមព័ទ្ធ​នោះ​។​

​គាត់​ដាក់​នៅលើ​ផ្លូវ​នូវ​ខ្សែ​ចំនួន​៧​ផ្សេងទៀត ហើយ​គាត់​ទាញ​ខ្សែ​នោះ​តិចៗ​ដោយ​សូត្រ​មន្តអាគម​សម្រាប់​អន្ទង​ហៅ​ខ្មោច​។ ការធ្វើ​យ៉ាង​ដូច្នេះ​នៅលើ​ក​ទី​៣ ខ្មោច​បាន​លេចមុខ​ឡើង​ដូចជា​នាង​នៅរស់​។ អ្នក​អន្ទង​ហៅ​ខ្មោច​បាន​សុំ​កូន​របស់​ខ្មោច​នោះ​ដោយ​សន្យាថា នឹង​យកមក​ថែរក្សា​។ ខ្មោច​ដែល​ស្លាប់​ទៅបាន​លង​អ្នក​អន្ទង​ហៅ​ខ្លួន បានធ្វើ​ឲ្យ​ភ័យខ្លាច​ដោយ​ញាក់មុខ​ញាក់​មាត់​គួរ​ឲ្យ​ខ្លាច លៀន​អណ្តាត​ចេញ​យ៉ាង​ធំ ធ្វើ​ភ្នែក​ក្រ​ឡឺត​ក្រឡាប់​គួរ​ឲ្យ​ភ័យរន្ធត់​។​

​ខ្មោច​នោះបាន​ប្រែខ្លួន​ជា​ពស់​ដ៏​កាច​សាហាវ​ជា​ខ្លា​ដែល​លោត​មក​សង្គ្រប់​ដោយ​ស្រែក​គ្រហឹម​ជា​ដំរី ដែល​ស្ទុះ​មក​ដោយ​កំហឹង​។ គ្រូមន្តអាគម​នោះ​នឹង​ស្លាប់​បាត់បង់ បើសិនជា​គាត់​ទទួល​ការរង​នូវ​ការភ័យខ្លាច គាត់​និង​ស្លាប់​នៅ​និង​កន្លែង​។ ក៏ប៉ុន្តែ​បើ​គាត់​ស្ថិតនៅ​ស្ងៀមស្ងាត់​និង​ធ្វើ​ការតាំង​អធិដ្ឋាន​ខ្មោច​បាន​ដក​កូន​របស់ខ្លួន​ដោយ​ខ្លួនឯង​ចេញពី​ក្នុង​ពោះ ហើយ​ហុច​ឲ្យ​គ្រូ​នោះ​ដោយ​និយាយថា : ’​សូមអ្នក​យកទៅ​នេះ គឺ​កូន​ខ្ញុំ​សូម​ថែរក្សា​វា​ផង ហើយ​រាល់​បំណងប្រាថ្នា​របស់​អ្នកនឹង​បានសម្រេច​។

គ្រូ​បាន​នាំយក​កូនង៉ែត​ខ្មោច​នោះមក ហើយ​អាំង​ដូចជា​កូនក្រក ដោយ​រៀបចំ​នៅក្បែរ​ភ្លើង​នូវ​ជើងម៉ា​មួយ​ដែលមាន​៤​ជាន់​ជាមួយនិង​បាយ និង​ពងមាន់​មួយ​នៅតាម​ជាន់​នីមួយ​។ គាត់​ក៏បាន​ស្រឡាប​ប្រេង​ដល់​កូនខ្មោច​ក្រៀម​នោះ ហើយ​ដាក់​ក្នុង​កូន​ថង់​មួយ​។ គាត់​ត្រូវតែ​ដាក់ថ្វាយ​ដល់​កូនខ្មោច​នោះ​នូវ​បាយ​បន្តិច​នៅ​រាល់ពេល​បាន​គឺ​ប្រៀបបាន​នឹង​កូនខ្មោច​នោះ ជា​ក្មេង​នៅរស់​អីចឹង​។ បើ​ពុំ​ធ្វើ​ដូច្នេះ​ទេ កូន​ព្រាយ​នឹង​ភៀសខ្លួន​រត់​បាត់​។ បើសិន​កូន​ព្រាយ​នេះ​ត្រូវបាន​ថែរក្សា​វា​ធ្វើ​សកម្មភាព​ចំពោះ​ម្ចាស់​របស់​វា​យ៉ាង​ទៀងទាត់ ដូចជា​កូនក្រក​ធ្វើ​ចំពោះ​ឪពុក​វា​អីចឹង​ដែរ ដោយ​ប្រាប់​នូវ​គ្រប់​អ្វី​ទាំងអស់ ដែល​អាចមាន​ប្រយោជន៍​ដល់​ម្ចាស់​៕